បច្ចេកទេសដាំខ្ញីក្នុងការុង


 ងាយស្រួលក្នុងការដាំ ថែទាំ និងដាក់ជីអាចដាំបានគ្រប់រដូវ

*សម្ភារៈត្រូវមាន៖
- ការុងប្រភេទ ២៥ ឬ៥០គីឡូ សម្រាប់ដាំ
- មើមពូជខ្ញី
- ដីស្រែស្រទាប់លើ លាយជាមួយជីកំប៉ុស្ត ជីលាមកសត្វពុកផុយ ជីអង្កាមដុត និងកំទេចស្លឹកឈើ
* វិធីដាំ៖
- បើយើងយកការុង៥០គីឡូនោះយើងត្រូវបត់វាយកត្រឹមពាក់កណ្តាល បើការុង២៥គីឡូមិនបាច់បត់ទេ និងដាក់គំលាត៥តឹក ឬអាចដាក់ជាប់គ្នាក៏បាន
- ចាក់ល្បាយដី និងជីចូលក្នុងការុងនោះកម្ពស់៣តឹក
- យកមើមពូជខ្ញីដែលមានដុះពន្លកស្រាប់មកដាក់ដាំចំកណ្តាលជម្រៅកន្លះតឹក រួចយកចំបើងគ្របពីលើ ហើយដាក់ការុងដែលយើងដាំនៅកន្លែងមានពន្លឺថ្ងៃគ្រប់គ្រាន់ និងមិនលិចទឹក។
* ការថែទាំ៖
- ត្រូវស្រោចទឹកជាប្រចាំ និងត្រូវដាក់បន្ថែមទឹកជីកំប៉ុស្តរាល់២អាទិត្យម្តង
- ធ្វើការសំអាតស្មៅចេញ
- អាយុចាប់៤-៥ខែយើងអាចចាប់ផ្តើមប្រមូលផលបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត


No comments:

Post a Comment